...

...

...
...

...

...

...

1.3K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

24/10/2023
ទីតាំងស្ថិតនៅតំបន់វាលស្រែ៥០០ លើកំពូលភ្នំបូកគោ

ខ្លោងទ្វារមេឃ ដែលអ្នកខ្លះហៅថា ខ្លោងទ្វារឋានសួគ៌ច្រកទ្វារឋានសួគ៌ គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយកន្លែង មានទីតាំងស្ថិតនៅតំបន់វាលស្រែ៥០០ លើកំពូលភ្នំបូកគោ ជាកន្លែងដែលភ្ញៀវទេសចរភាគច្រើនមិនសូវបានស្គាល់។

ដើម្បីទៅដល់ទីនោះ យើងត្រូវធ្វើដំណើរតាមផ្លូវបេតុងច្រកចូលវាលស្រែ៥០០ ប្រហែលជាង ៤គីឡូម៉ែត្រ នោះយើងនឹងបានឃើញផ្លាកមួយដាក់ឈ្មោះ “ខ្លោងទ្វារមេឃ” នៅខាងស្តាំដៃនៃផ្លូវ រួចយើងត្រូវធ្វើដំណើរបន្តដោយថ្មើរជើងប្រហែល ១៥០ម៉ែត្រទៀត។

ពេលបានទៅដល់ទីនោះ យើងនឹងបានឃើញវត្តមានថ្ម ២ដុំដែលមានកម្ពស់ខ្ពស់ត្រដែត ស្ថិតនៅជិតគ្នា ប្រៀបដូចជាខ្លោងទ្វារដ៏អស្ចារ្យមួយ កំពុងឈរបង្ហាញរាងដ៏ស្រស់ស្អាត នៅកណ្តាលផ្ទាំងថ្មតូចធំជាច្រើន ដែលមានសណ្ឋានរដិបរដុប ស្ថិតនៅពាសពេញ លាតសន្ធឹងដាច់កន្ទុយភ្នែក។ 

នៅតំបន់នោះមានអាកាសធាតុត្រជាក់ បរិយាកាសស្ងប់ស្ងាត់ ពេលចុះអ័ព្ទប្របនឹងថ្មម្តងៗ មើលទៅសាកសមនឹងឈ្មោះខ្លោងទ្វារមេឃពិតៗ។ ក្រៅពីផ្ទាំងថ្ម យើងក៏បានឃើញរុក្ខជាតិបៃតងដ៏ស្រស់ស្អាតជាច្រើនប្រភេទ ស្អាតប្លែកភ្នែក គួរអោយចង់គយគន់។

មិនត្រឹមតែជាកន្លែងទេសចរណ៍ទេ ទីនោះក៏ជាកន្លែងដែលគេធ្វើការអុជធូបគោរពបន់ស្រន់ និងអង្គុយធ្វើសមាធិផងដែរ។ បើបានទៅលេងភ្នំបូកគោ កុំភ្លេចទៅទស្សនា ខ្លោងទ្វារមេឃ ផង និងចូលរួមថែរក្សាបរិស្ថានអោយនៅស្រស់បំព្រងទាំងអស់គ្នា។

 

អត្ថបទដោយ៖ ដែង សុជាតា

ដំណើរផ្សងព្រេង
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ

ទាំងអស់

សម្រាប់ភ្ញៀវជាតិ

ទស្សនាដោយសេរី

$0.00