ទស្សនាល្អាងភ្នំបុរាណ
![](https://www.visitkampot.info/__asset/img/gallery_generate/593_65573280afdff.jpg)
ក្រៅពីតំបន់ទេសចរណ៍ដ៏សម្បូរបែប ខេត្តកំពតនៅមានល្អាងភ្នំជាច្រើនកន្លែងទៀតដែលភ្ញៀវទេសចរគួរតែទស្សនា។ ល្អាងភ្នំដ៏គួរអោយចាប់អារម្មណ៍ទាំងនោះរួមមានដូចជា ល្អាងភ្នំកំពង់ត្រាច ល្អាងភ្នំឈ្ងោក ល្អាងភ្នំទឹក ប្រាសាទភ្នំខ្យង ភ្នំសសៀរ ភ្នំក្បាលរមាស និងភ្នំទទុងជាដើម។
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/343440020_182484241384237_4451437941815825387_n.jpg)
តំបន់ទាំងនោះសុទ្ធសឹងតែជាទីតាំងដែលជាប់ទាក់ទងនឹងប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ សាសនា និងជំនឿរបស់មនុស្សជំនាន់មុន។ ពេលចូលដល់ក្នុងល្អាង ភ្ញៀវទេសចរនឹងបានទស្សនាទស្សនីយភាពដ៏អស្ចារ្យ ជាពិសេសល្អាងខ្លះមានប្រាសាទបុរាណ និងមានស្លាកស្នាមដែលបន្សល់ទុកពីមនុស្សនៅសម័យបុរេប្រវត្តិផងដែរ។
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/343340271_218676004133146_7255588148209623254_n.jpg)
បច្ចុប្បន្ន ល្អាងភ្នំមួយចំនួនត្រូវបានគេអនុញ្ញាតអោយភ្ញៀវទេសចរចូលទស្សនាដោយសេរី។ យើងខ្ញុំក៏មានសេវាកម្មដឹកនាំដំណើរកម្សាន្តដោយមគ្គទេសក៍ទេសចរណ៍ដ៏មានជំនាញ និងបទពិសោធន៍ អាចនាំផ្លូវភ្ញៀវទេសចរ និងរៀបរាប់ពីប្រវត្តិសាស្រ្តអំពីល្អាងនីមួយៗផងដែរ។
អត្ថបទដោយ៖ ដែង សុជាតា
![](https://www.visitkampot.info/__asset/img/gallery_generate/51_625e29dc450a4.png)
![](https://www.visitkampot.info/__asset/img/gallery_generate/51_625e296a07f68.png)
![](https://www.visitkampot.info/__asset/img/gallery_generate/51_60c57a231f579.png)