...

...

...
...

...

...

...

5.1K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

04/07/2020

 

រមណីយដ្ឋានភ្នំឈ្ងោក គឺជាភ្នំដែលមានប្រាសាទបុរាណក្នុងរូងភ្នំ សាងសង់ពីឥដ្ឋនាអំឡុងសតវត្សរ៍ទី៦។ នៅលើកំពូលភ្នំមានរូងជាច្រើន ដែលភ្ញៀវទេសចរអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម មានលំនាំដូចសត្វដំរី ឥន្ទ្រី អណ្តើក ក្រពើ ពស់ជាដើម។ ប្រាសាទភ្នំឈ្ងោក មានមហិទ្ធិឫទ្ធិ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងអតីតកាល និងជាបូជនីយដ្ឋានយ៉ាងសំខាន់ក្នុងសម័យដែលជនជាតិខ្មែរកាន់ព្រហ្មញ្ញសាសនា។ ការស្ថាបនាប្រាសាទក្នុងរូងភ្នំ ជាការបង្ហាញនូវទស្សនៈសំយោគ នៃមនោគមន៍វិជ្ជារវាងជំនឿខ្មែរ ក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយមផ្សេងៗ។ ជាមធ្យមក្នុងមួយថ្ងៃមានជនបរទេសពី២០ទៅ៣០នាក់បានធ្វើដំណើរមកកាន់រមណីយដ្ឋានភ្នំឈ្ងោក។ ដោយឡែកភ្ញៀវទេសចរខ្មែរដែលមកលេងទីនេះគឺច្រើនតែពេលមានបុណ្យទានធំៗតែប៉ុណ្ណោះ។ 

 

ពេលឡើងដល់លើភ្នំ ភ្ញៀវទេសចរនឹងបានគយគន់ទេសភាពល្អស្រស់ត្រកាលនៃភូមិឋានអ្នកស្រុក និងចម្ការដំណាំនាៗ។ 

រមណីយដ្ឋានប្រាសាទភ្នំឈ្ងោកមានទីតាំងស្ថិតនៅ ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីបានទៅដល់រមណីយដ្ឋាននេះ យើងអាចធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទ តាមផ្លូវជាតិលេខ៣៣ ដល់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ ត្រូវបត់ចុះតាមផ្លូវលំអភិវឌ្ឍន៍ ឆ្ពោះទៅផ្នែកខាងជើងក្នុងចម្ងាយ៦គីឡូម៉ែត្រនឹងប្រទះឃើញភ្នំមួយកម្ពស់ប្រហែល៤០ម៉ែត្រ ហើយមានឈ្មោះថា ”ភ្នំឈ្ងោក” ដែលជារមណីយដ្ឋានមានប្រាសាទសាងសង់នាសតវត្សរ៍ទី៦ ក្នុងរូងភ្នំតែម្តង។

ដំណើរផ្សងព្រេង
ទស្សនាសំណង់ប្រវត្តិសាស្រ្ត
ភ្នំ
ថតរូប
ថ្ងៃលិច
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ទស្សនាទីជនបទ