...

...

...
...

...

...

...

980

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

22/11/2023

ខេត្តកែប ជាខេត្តជាប់មាត់សមុទ្រដ៏តូចជាងគេរបស់ប្រទេសកម្ពុជា។ ក្រៅពីសមុទ្រ ខេត្តនេះសម្បូរដោយជួរភ្នំតូចធំជាច្រើនលាតសន្ធឹងតាមបណ្តោយឆ្នេរ បង្កើតបានជាតំបន់ជម្រកធម្មជាតិដ៏សំខាន់មួយសម្រាប់បក្សាបក្សី និងសត្វព្រៃ រហូតគេអោយឈ្មោះថាជា ឧទ្យានជាតិកែប

ឧទ្យានជាតិកែប ជាកន្លែងដ៏ល្អមួយសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងចូលចិត្តភាពស្ងប់ស្ងាត់។ យើងអាចធ្វើដំណើរកាត់តាមជម្រាលភ្នំ មើលថ្ងៃលិច គយគន់ផ្ការីកនៅរដូវផ្កាក្ងោក ទស្សនាសត្វមេអំបៅ មើលទឹករលក និងជិះកាត់តាមបណ្តោយផ្លូវកោងជាប់សមុទ្រកែប ដែលជាទីតាំងដ៏ពេញនិយមបំផុតក្នុងការថតរូបលេង។ 

សម្រាប់ដំណើរកម្សាន្តនេះ ភ្ញៀវទេសចរអាចធ្វើការជ្រើសរើសសេវាកម្មពីខាងមគ្គទេសក៍ទេសចរណ៍យើងខ្ញុំបាន ដើម្បីភាពងាយស្រួល និងច្បាស់លាស់។ 

 

អត្ថបទដោយ៖ ដែង សុជាតា

សំបុត្រ
ថតរូប
មើលថ្ងៃលិច
ដំណើរផ្សងព្រេង
ស្រូបខ្យល់អាកាសបរិសុទ្ធ

កន្លែងក្បែរនេះ