...

...

...
...

...

...

...

10.2K

រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

04/07/2020

 

ទំនប់​ប្រទាក់ក្រឡា ​ត្រូវបានកសាងឡើង​ក្នុងសម័យ​ខ្មែរក្រហម ក្រោម​ការ​កៀរគរ​ប្រជាជនឲ្យទៅជនបទ ដោយ​អំណាច​ផ្តាច់ការគៀបសង្កត់ប្រជារាស្រ្ត និងសម្លាប់យ៉ាងរង្គាល ​។ ព្រោះតែ​ស្ថានភាព​ដល់​ដំណាក់កាល​ទ្រុឌទ្រោម​ខ្លាំង នា​អំឡុង​ខែកញ្ញា ឆ្នាំ​ ២០០៧ ទំនប់​នោះក៏ត្រូវបាន​បាក់​ធ្លាយ​ដោយសារ​កម្លាំង​ទឹក​បុក​រុល​ខ្លាំង​។ ក្រោយមក ក្រសួង​ធនធាន​ទឹកបាន​ស្ថាបនា​ទំនប់​បង្ហូរទឹក​មួយ​ខ្សែត្រង់ចំណុច​ចន្លោះ​ភ្នំដើម្បី​បង្ការ​ការបាក់​ធ្លាយដោយសារ​បរិមាណ​លើសពី​ការផ្ទុក​ទើប​ធ្វើឲ្យ​ទីនោះប្រែក្លាយជា​កន្លែង​លំហែកម្សាន្ត​ដ៏​ស្រស់ស្រាយបែបធម្មជាតិ និងទាក់ទាញ​បំផុត។

ទីនោះពិតជា​មាន​សារ:ប្រយោជន៍ខ្លាំងណាស់ចំពោះ​ប្រជាកសិករ​ក្នុងស្រុកសម្រាប់​វិស័យ​កសិកម្ម​។ ទឹក​ក្នុង​ទំនប់​នេះគឺមាន​គ្រប់​រដូវទាំង​ប្រាំង និង​វស្សា។ ដោយ​កម្រិត​អតិបរមា​អាច​ផ្ទុកបាន​ទឹកប្រមាណ​ប្រហែល​ដប់​លាន​ម៉ែត្រត្រីគុណ​។ ក្រៅពី​បម្រើឲ្យការធ្វើ​ស្រូវប្រាំង​វស្សា ទឹក​ទំនប់​នេះ​ក៏បាន​ជួយ​ដល់​កសិករ​ក្នុង​ការដាំ​ដំណាំ​គ្រប់​ប្រភេទ​ចាប់ពី​បន្លែ ដំណាំ​រួមផ្សំ​រហូតដល់ ​ម្រេច ទុរេន ព្រមទាំង​ការចិញ្ចឹម​សត្វ​ទៀតផង​។ 

មុននឹង​មកដល់​មណ្ឌល​កម្សាន្ត​ទំនប់​ប្រទាក់ក្រឡា ភ្ញៀវ​ទាំងអស់ក៏អាច​គយគន់​រាល់​សកម្មភាព ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ជាមួយ​ស្រែ​ស្រូវ ចម្ការ​ដំណាំ​ដែលមាន​ពណ៌​ខៀវស្រស់​បំព្រង​។ ដោយសារតែកន្លែងនោះ​ស្ថិតក្នុង​ទីតាំង​ដែល​ហ៊ុមព័ទ្ធ​ដោយ​ជួរ​ភ្នំ ទើបទំនប់​ប្រទាក់ក្រឡាបានប្រែក្លាយ​ជាទីកន្លែងដែល​អំណោយផល​ដ៏​ល្អ​សម្រាប់​ផ្នែក​មួយនៃវិស័យទេសចរណ៍។ ទីតាំងទំនប់​ប្រទាក់ក្រឡា​ស្ថិតក្នុង​ទឹកដី ​ភូមិ​បុស្ស​ញ៉ិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ភាគ​ខាងកើតនៃ​ទី​រួម​ខេត្តកំពត ដោយ​បែក​ចេញពី​ផ្លូវជាតិ​លេខ​៣៣ ចុះ​តាមផ្លូវ​អភិវឌ្ឃន៍​ត្រង់ចំណុច​ខ្លោងទ្វារ​សាលាស្រុក​ទឹកឈូ​។

ថតរូប
ថ្ងៃលិច
ទស្សនាទីជនបទ
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ