...

...

...
...

...

...

...

4K

អំពី

ម៉ឺនុយ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

26/12/2023

ជឿថាភ្ញៀវទេសចរភាគច្រើនដែលធ្លាប់មកលេងរមណីយដ្ឋានទឹកឈូ ក្នុងខេត្តកំពត ច្បាស់ជាស្គាល់ហើយនូវនំស្លឹកចាក ដែលយើងតែងតែឃើញគេដើរលក់ពីកញ្ចុះមួយទៅកញ្ចុះមួយទៀត។ នំនេះគឺជានំប្រចាំតំបន់របស់ខេត្តកំពត មានឈ្មោះល្បីគួរសម ដែលមនុស្សភាគច្រើនបានស្គាល់។ 

ក្រៅពីរមណីយដ្ឋានទឹកឈូ អ្នកទាំងអស់គ្នាអាចរកទិញនៅតាមទីតាំងដែលគេធ្វើនំស្លឹកចាកដោយផ្ទាល់ក៏បានដែរ។ ស្ថិតនៅចម្ងាយត្រឹមតែ ៥០០ម៉ែត្រពីស្ពានឥន្ធនូ (ស្ពានចាស់) មានផ្ទះលក់នំស្លឹកចាកមួយកន្លែងដែលបើកលក់អស់រយៈពេល ៤០ឆ្នាំមកហើយ តាំងពីជំនាន់ម្តាយតមកដល់កូន។ 

ជាទូទៅ គេវេចសាច់នំដោយប្រើស្លឹកចាក រួចតម្រៀបជាជួរដាក់អាំងនៅលើចង្ក្រានធ្យូងវែងមួយ ដោយប្រើភ្លើងក្តៅល្មម។ យូរៗម្តង គេត្រឡប់ចុះឡើងអោយសាច់នំឆ្អិនសព្វល្អ។​​ នំមានរសជាតិផ្អែមល្មម ក្លិនឈ្ងុយដូង និងល្ងខ្មៅ។ គេធ្វើឡើងថ្មីៗជារៀងរាល់ថ្ងៃ ដោយក្រោកអាំងនំចាប់ពីម៉ោង​៣ ទៀបភ្លឺ រួចលក់រហូតដល់ពេលរសៀលម៉ោង២ សម្រាប់ថ្ងៃធម្មតា និងលក់រហូតដល់ម៉ោង ៧យប់ សម្រាប់ថ្ងៃចុងសប្តាហ៍។ 

 

អត្ថបទដោយ៖ ដែង សុជាតា

អាហារ

ទាំងអស់

នំ 1

$0.25