...

...

...
...

...

...

...

1.1K

អំពី

ម៉ឺនុយ

ទំនាក់ទំនង

រូបភាព

29/12/2023

ចង់ញុាំអីត្រជាក់ៗ រសជាតិជូរអែមមែនទេ? អ្នកទាំងអស់គ្នាអាចមកសាកជាមួយ ទឹកអំពិល របស់អ្នកកំពតបាន។ 

គ្រឿងផ្សំគោលដែលគេប្រើសម្រាប់ធ្វើភេសជ្ជៈនេះគឺ អំពិលទុំ ដាក់ជាមួយ ទឹកសេរ៉ូ ទឹកស្ករ និងសណ្តែកដីលីង បង្កើតបានជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់មួយកែវ មានរសជាតិជូរអែម និងក្លិនឈ្ងុយ។ 

អ្នកដែលចង់សាកទឹកអំពិល អាចរកទិញនៅតាមតូបលក់ភេសជ្ជៈបែប Street food មួយកន្លែងដែលបើកលក់អស់រយៈពេលជាយូរឆ្នាំមកហើយ។ ទីតាំងស្ថិតនៅច្រកចូលអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គី ខេត្តកំពត ក្រុងកំពត។ លក់ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច តម្លៃទឹកអំពិលកែវតូច ៣០០០៛ និងកែវធំ ៤០០០៛។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ទាំងអស់

កែវតូច

$0.75

កែវធំ

$1.00