លតទឹកផ្សារចេក
មកលេងកំពត ពេលថ្ងៃមិនដឹងញ៉ាំអី អាចមកសាក លតទឹកផ្សារចេក បាន។ លតទឹកនៅទីនេះមានទឹកស៊ុបថ្លា មានជាតិ សាច់លតទន់ល្អ ព្រោះអ្នកលក់ធ្វើខ្លួនឯង ថ្មីៗជារៀងរាល់ថ្ងៃ។
ក្រៅពីស៊ុបលត អ្នកទាំងអស់គ្នាក៏អាចសាកជាមួយ លតញាំដាក់បង្គាក្រៀម បង្អែមលតដាក់ទឹកស្ករ មីស៊ុប មីសួ គុយទាវ និងបបរគ្រឿង អាចថែមជាមួយសាច់ត្រីបេះ ប្រហិតត្រី ពងត្រី ពោះត្រី សាច់ជ្រូក និងឈាមជ្រូកតាមចំណូលចិត្ត។
ទីតាំងលក់ជាតូបក្នុងផ្សារសាមគ្គីខេត្តកំពត ម្តុំគេលក់ចេក (ច្រកខាងជើងផ្សារ)។ លក់ចាប់ពីម៉ោង 1:00រសៀល ដល់ម៉ោង6:00ល្ងាច តម្លៃ៥០០០៛ ក្នុង១ចាន។
អត្ថបទដោយ៖ ដែង សុជាតា
លតទឹក ១ចាន
$1.25
លតញាំ ១ចាន
$1.25
បង្អែមលត ១ចាន
$0.38