ប្រហិតត្រីសហគមន៍ត្រពាំងសង្កែ
ប្រហិតត្រីនៅសហគមន៍ត្រពាំងសង្កែ គឺជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់មួយប្រភេទដែលអ្នកទាំងអស់គ្នាគួរតែសាកល្បង។
ប្រហិតត្រីនេះ បើកលក់ដោយអ្នកស្រុកដែលរស់នៅតំបន់នោះតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ក្នុង១ថ្ងៃ គេអាចលក់បានចន្លោះពី ២០ទៅ៥០គីឡូក្រាម ទៅតាមការកុម្ម៉ង់របស់ភ្ញៀវ។ ចំណុចពិសេសរបស់ប្រហិតត្រី គឺគេធ្វើឡើងពីត្រីអង្រែ និងត្រីដាវ ដែលគេលើកយកពីទូកនេសាទផ្ទាល់ៗជារៀងរាល់ថ្ងៃ ទើបបានត្រីស្រស់ៗ។
បើនិយាយពីរសជាតិប្រហិតត្រីវិញ មានរសជាតិឆ្ងាញ់ សាច់ទន់ស្វិត បំពងដាក់ម្សៅ ស្រួយៗ ញ៉ាំជាមួយទឹកជ្រលក់ជូរអែម ដែលធ្វើឡើងពីការ៉ុតស្រស់។ តម្លៃប្រហិតត្រី ១ចង្កាក់ ១០០០៛ លក់ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៦ល្ងាច ទីតាំងស្ថិតនៅក្នុងសហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត។
អត្ថបទដោយ៖ ដែង សុជាតា
១ចង្កាក់
$0.25