CEO របស់ KOI Thé នឹងមានវត្តមានជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “ជំនួបសហគ្រិនវ័យក្មេងកំពតកែប លើកទី២ ក្រោមប្រធានបទ «បើក ឬ អត់? បិទ ឬ បន្ត?»
បន្ទាប់ពីជំនួបលើកទី១ របស់សហគ្រិនវ័យក្មេង និងអាជីវករខេត្តកំពត និងកែប កាលពីពេលថ្មីៗកន្លងទៅនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តកំពត-កែប នឹងរៀបចំកម្មវិធី “ជំនួបសហគ្រិនវ័យក្មេងកំពតកែប លើកទី២" ក្រោមប្រធានបទ «បើក ឬ អត់? បិទ ឬ បន្ត?»។
ក្នុងកម្មវិធីនេះ នឹងមានការចែករំលែករបស់សហគ្រិនវ័យក្មេងដ៏លេចធ្លោ ឧកញ៉ា ឃន ឈុនដារ៉ា ក្រោមការសម្របសម្រួលរបស់លោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកំពត-កែប និងជាស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន។
សូមបញ្ជាក់ផងដែរថា វាគ្មិនកិត្តិយសក្នុងកម្មវិធីនេះគឺជា CEO របស់ KOI Thé និងជាសហស្ថាបនិកនៃក្រុមហ៊ុនជោគជ័យមួយចំនួនដូចជា TUBE Coffee, KYŌ Omakase, ORKIN និង អាជីវកម្មមួយចំនួនទៀត។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពី University of Bristol ចក្រភពអង់គ្លេស និងបរិញ្ញាបត្រគ្រប់គ្រងសេដ្ឋកិច្ចពាណិជ្ជកម្មពី University of California, Santa Cruz សហរដ្ឋអាមេរិក។
កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤
ពេលវេលា៖ ម៉ោង៨:៣០ព្រឹក រហូតដល់ម៉ោង១:៣០រសៀល
ទីតាំង៖ សណ្ឋាគារ Pippali
https://maps.app.goo.gl/9M88hyobdAhbGRdW8?g_st=ic
តម្លៃចូលរួម 15$ រួមជាមួយនឹងអាហារថ្ងៃត្រង់សាមគ្គី ផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនងអាជីវកម្មក្នុងខេត្តកំពតកែប និងសហគ្រិនពីភ្នំពេញ ព្រមទាំងបណ្តាខេត្តផ្សេងៗ។
ចុះឈ្មោះចូលរួមតាមតំណលីងខាងក្រោម
https://bit.ly/YEGKampot-Kep
ទំនាក់ទំនងចូលរួមតាមរយៈ៖
លោក ធឿន ចាន់ធី https://t.me/T_Chanthy
Telegram: +855 70 263 864