ជិះរថភ្លើង
ធ្លាប់បានសាកល្បងជិះរថភ្លើងទៅកំពតឬនៅ? បើទោះបីជារថភ្លើងមិនសូវមានល្បឿនលឿនក្តី ប៉ុន្តែវាជាពេលវេលាមួយដ៏ល្អបំផុតដែលអាចឲ្យយើងមើលឃើញនូវទេសភាពតាមដងផ្លូវមាន ជួរភ្នំខ្ពស់ទាប ល្អាងភ្នំកំពង់ត្រាច វាលស្រែពណ៌ខៀវស្រងាត់នារដូវដកស្ទូង និងពណ៌លឿងទុំនារដូវច្រូតកាត់។
លើសពីនេះទៅទៀត យើងអាចមើលឃើញពីការរស់នៅរបស់ប្រជាកសិករបែបស្រុកស្រែ មានហ្វូងគោ ក្របី ប្រឡាយទឹក -ល-។ បរិយាកាសបែបនេះអាចជួយឲ្យខួរក្បាលរបស់យើងបានសម្រាក និងបណ្តែតអារម្មណ៍ជាមួយធម្មជាតិដ៏ស្រស់ត្រកាល។
បន្ថែមពីនេះ នៅលើរថភ្លើងក៏មានលក់អាហារ និងភេសជ្ជៈសម្រាប់អ្នកដំណើរផងដែរ។
សំបុត្រ ១ (កំពត-ភ្នំពេញ)
រយៈពេលធ្វើដំណើរចន្លោះពី ៤ ទៅ៥ម៉ោង។
$9.00
សំបុត្រ ១ (កំពត-ព្រះសីហនុ)
រយៈពេលធ្វើដំណើរប្រហែល ២ម៉ោង។
$6.00