...

...

...
...

...

...

...

3.8K

បុកល្ហុងឆ្ងាញ់នៅក្រុងកែប

អំពី

ម៉ឺនុយ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

13/03/2024

ធ្លាប់ទៅលេងកែបច្រើនដងហើយ មានដឹងអត់នៅកែបមានកន្លែងលក់បុកល្ហុងមួយដែលគេចូលចិត្តទៅញ៉ាំ ជាពិសេសពេលបុណ្យទានអីតែងតែមានមនុស្សច្រើនកុះករមកទិញជាហូរហែ។ 

នៅទីនេះមានលក់ទាំងបុកល្ហុង បុកពោត​ មីបុក មីសួបុក​ ចង់ដាក់ជាមួយប៉ាតេ បង្គា ជើងមាន់ ក្តាមស្ករគ្រាប់ និងបន្ថែមជាមួយស្បែកជ្រូកបំពងទៀតក៏បាន។  សម្រាប់រសជាតិវិញអាចកុម្ម៉ង់រសជាតិប្រៃ ផ្អែម ជូរ ហិលអីតាមចំណូលចិត្ត។ ក្រៅពីបុកល្ហុង អ្នកទាំងអស់គ្នាក៏អាចរកទិញប្រហិតចៀន ឆៃយ៉ចៀន និងគាវបំពងស្រួយៗ ធ្វើភ្លាមៗ ថ្មីៗតែម្តង។ 

កន្លែងលក់បុកល្ហុងនេះគេលក់ជាលក្ខណៈគ្រួសារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៣៥ ចម្ងាយប្រហែល៤០០ម៉ែត្រពីមន្ទីរ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប។ បើកលក់ចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៦ល្ងាច។ បុកល្ហុងមានតម្លៃចាប់ពី៥០០០៛ឡើង។ 

 

អត្ថបទដោយ៖ ដែង សុជាតា

អាហារ
ភេសជ្ជ:
តុទទួលទានអាហារ

ទាំងអស់

បុកល្ហុង ប៉ាតេ បង្គា និងពោត

ចានធំ

$3.25

បុកមីសួ ប៉ាតេ បង្គា និងពោត

ចានធំ

$3.25

ឆៃយ៉ចៀន

១ចាន មានឆៃយ៉១០

$2.50

ប្រហិតចៀន

$1.25