ផ្សារព្រែកចាក
ផ្សារព្រែកចាក គឺជាផ្សារក្នុងតំបន់មួយកន្លែងដែលមានទីតាំងស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកកម្ពុជា-វៀតណាម ក្នុងទឹកដីភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ជាផ្សារដែលស្ថិតនៅជាយដែនក៏ពិតមែន តែទីនេះសម្បូរដោយចំណីអាហារឆ្ងាញ់ៗ ជាពិសេសមានតម្លៃសមរម្យ។ មានលុយតែ ១០ ០០០រៀល អ្នកទាំងអស់គ្នាអាចទិញបាននំចំណីជាច្រើនដែលមានរសជាតិឆ្ងាញ់ប្រចាំតំបន់នោះតែម្តង។ ក្រៅពីនេះ ផ្សារព្រែកចាកក៏មានលក់បន្លែ ផ្លែឈើ ត្រីសាច់ និងទំនិញដូចផ្សារទូទៅផងដែរ។
ដើម្បីទៅដល់ទីនេះ យើងត្រូវចំណាយពេលធ្វើដំណើរប្រហែល៤០គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ក្រៅពីការដើរផ្សារ និងទិញនំចំណីឆ្ងាញ់ៗញ៉ាំ ភ្ញៀវទេសចរក៏អាចធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នៅក្បែរនេះដូចជា រមណីយដ្ឋានភ្នំទឹក និងឆ្នេរអង្កោលជាដើម។
អត្ថបទដោយ៖ ដែង សុជាតា
នំចានប្រៃ
១ចាន
$0.13
ណែម
១
$0.25
បង្អែម
១ចាន
$0.25
បាញ់ត្រាងអាំង
១
$0.50
ទឹកសណ្តែក
១កំបុ៉ង
$0.50
ទឹកគ្រាប់ជី
១កំបុ៉ង
$0.50
នំពុម្ព
១
$0.25