...

...

...
...

...

...

...

3.4K

អំពី

តម្លៃ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

01/06/2024

ផ្សារព្រែកចាក គឺជាផ្សារក្នុងតំបន់មួយកន្លែងដែលមានទីតាំងស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកកម្ពុជា-វៀតណាម ក្នុងទឹកដីភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ 

ជាផ្សារដែលស្ថិតនៅជាយដែនក៏ពិតមែន តែទីនេះសម្បូរដោយចំណីអាហារឆ្ងាញ់ៗ ជាពិសេសមានតម្លៃសមរម្យ។ មានលុយតែ ១០ ០០០រៀល​ អ្នកទាំងអស់គ្នាអាចទិញបាននំចំណីជាច្រើនដែលមានរសជាតិឆ្ងាញ់ប្រចាំតំបន់នោះតែម្តង។ ក្រៅពីនេះ ផ្សារព្រែកចាកក៏មានលក់បន្លែ ផ្លែឈើ ត្រីសាច់ និងទំនិញដូចផ្សារទូទៅផងដែរ។ 

ដើម្បីទៅដល់ទីនេះ យើងត្រូវចំណាយពេលធ្វើដំណើរប្រហែល៤០គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ក្រៅពីការដើរផ្សារ និងទិញនំចំណីឆ្ងាញ់ៗញ៉ាំ ភ្ញៀវទេសចរក៏អាចធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នៅក្បែរនេះដូចជា រមណីយដ្ឋានភ្នំទឹក និងឆ្នេរអង្កោលជាដើម។

 

អត្ថបទដោយ៖ ដែង សុជាតា

ដើរផ្សារ
ផ្សារ

ទាំងអស់

នំចានប្រៃ

១ចាន

$0.13

ណែម

$0.25

បង្អែម

១ចាន

$0.25

បាញ់ត្រាងអាំង

$0.50

ទឹកសណ្តែក

១កំបុ៉ង

$0.50

ទឹកគ្រាប់ជី

១កំបុ៉ង

$0.50

នំពុម្ព

$0.25