ការជិះទូកមើលថ្ងៃលិច
ភ្ញៀវទេសចរអាចទស្សនាទេសភាពតាមដងព្រែក គយគន់ថ្ងៃលិច ជាពិសេសចាប់ពីម៉ោងប្រហែល៧យប់ទៅ យើងអាចមើលអំពិលអំពែកនៅតាមដងព្រែកខេត្តកំពតបានយ៉ាងប្លែកភ្នែក វាជាក្ដីបំណងរបស់ភ្ញៀវដែលគាត់មកជិះទូកកម្សាន្តពេលរាត្រី។ ជារៀងរាល់ថ្ងៃ ទូកចេញដំណើរនៅម៉ោង៥និង៣០នាទីល្ងាច រហូតដល់ម៉ោង៧យប់ ដែលមានអាហារ និងភេសជ្ជៈសម្រាប់ទទួលទាននៅលើទូក ក្នុងតម្លៃសមរម្យបំផុត។
ទូកនីមួយៗមានបំពេញសំណុំបែបបទតាមលក្ខខណ្ឌរបស់មន្ទីរពាក់ព័ន្ធដូចជា៖ ត្រូវមានឈៀក(លក្ខណៈបច្ចេកទេសទូក) ដែលចេញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ រីឯទូកដឹកភ្ញៀវទេសចរធំៗ មិនអាចផ្ទុកភ្ញៀវលើសពី៤៥នាក់បានឡើយ ហើយមានអាជ្ញាប័ណ្ណពីមន្ទីរទេសចរណ៍ខេត្តឲ្យបានត្រឹមត្រូវ ដើម្បីមន្ទីរធ្វើការត្រួតពិនិត្យមុននឹងបម្រើសេវាកម្មដឹកភ្ញៀវ ។
សំបុត្រម្នាក់ (សម្រាប់ជនជាតិខ្មែរ)
null
$2.50