ខេតប៊ូទិក

ខេតប៊ូទិក គឺជាហាងលក់ដុំ លក់រាយ ផលិតផល និងសម្ភារៈ មាតា កុមារ និងទារក ដែលធំជាងគេ នៅខេត្តកំពត សម្បូរបែបជាងគេ សេវាកម្មល្អ និងតម្លៃសមរម្យបំផុតនៅក្នុងតំបន់ ដែលមានឥវ៉ាន់ជាង៣០០០មុខ ។
មានទីធ្លាធំទូលាយ ចំណតឡានម៉ូតូធំ និងទាំងទិដ្ឋភាពនៅខាងក្នុងហាង ប្រកបដោយ ផាសុកភាព។ រួមទាំងមានជាមួយនឹងកន្លែងក្មេងលេងកម្សាន្ត(Playground) យ៉ាងស្រស់ស្អាតថែមទៀត។
ខេតប៊ូទិកមានទំនិញច្រេីនសម្បូរបែប និងមានគុណភាពខ្ពស់ ហើយបុគ្គលិករួសរាយរាក់ទាក់ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ នៅខេតប៊ូទិចមិនមែនមានត្រឹមតែសម្ភារ:ប្រើប្រាស់នោះទេក៏មានជាមួយនិងគ្រឿងទេសសម្រាប់ធ្វើម្ហូបនិងបបររបស់ក្មេងផងដែរ។
សម្រាប់អតិថិជន ខេតប៊ូទិក ដែលមកធ្វើការទិញជាមួយសម្ភារៈផ្សេងៗនឹងទទួលបាន Account សន្សំពិន្ទុ ដើម្បីប្តូរយករង្វាន់ផ្សេងៗ ឬប្តូរយកជាប័ណ្ណទឹកប្រាក់។ មកកាន់ ខេតប៊ូទិក មានឥវ៉ាន់ជាច្រើនប្រភេទដែលបងប្អូនត្រូវការ មានទាំងសម្ភារ:ត្រៀមសម្រាល សម្ភារ:ទារកទើបតែកើត សម្ភារ:ម្តាយ នៅកន្លែងតែមួយតែម្តង។
គ្រប់ផលិតផលពីខេតប៊ូទិក សុទ្ធតែជាផលិតផលដែលមានគុណភាពល្អ រក្សាទុកដាក់ត្រឹមត្រូវ ជាមួយនឹងតម្លៃសមរម្យបំផុត ថែមទាំងមានប្រព័ន្ធគ្រប់គ្រង POS និង Camera សុវត្ថិភាព ដែលអាចធានាបាននូវទំនុកចិត្តខ្ពស់ជូនអតិថិជនផងដែរ ។
ទីតាំងស្ថិតនៅសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ចម្ងាយ១៥០ម៉ែត្ររង្វង់មូលធុរ៉េន។
អត្ថបទដោយ៖ តាន់ គីមលី



















