ផ្កាថ្មរាប់មុឺនប្រភេទ
05/07/2020
តំបន់ថ្មការាំង គឺជាកន្លែងដែលមានផ្កាថ្មដុះរាប់លានបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបំផុតនៅក្នុងខេត្ត កំពតដែលប្រជាជនភាគច្រើនក្នុងខេត្តខ្លះពុំធ្លាប់បានដឹង។ នៅរដូវទឹកសមុទ្រនាចពេលព្រឹក បងប្អូនអាចទៅលេងកម្សាន្ត ឬមើលឃើញផ្កាថ្មស្អាតៗជាច្រើនប្រភេទ និងមានច្រើនពណ៌ប្លែកៗពីគ្នានៅតំបន់ថ្មការាំងនោះដែលមានទីតាំងស្ថិតនៅភូមិក្តាត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
បើតាមប្រជាជននៅតំបន់នោះបានឱ្យដឹងថា ជាធម្មតាតំបន់ថ្មការាំងនេះមានជម្រៅទឹកប្រមាណ ២ម៉ែត្រ។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើង ដោយដើរកាត់ឆ្នេរសមុទ្រក្តាត មានចម្ងាយ៥០០ម៉ែត្រពីក្តាតឡាតង់។ នៅតាមផ្លូវធ្វើដំណើរប្រិយមិត្តអាចរើសយកប្រភេទលៀសសមុទ្រ ១ចំនួនមកចម្អិនម្ហូបដោយខ្លួនឯងយ៉ាងឆ្ងាញ់ទៀតផង។
ប្រភពពី Facebook
ថតរូប
ថ្ងៃលិច
លំហែ
ខ្យល់អាកាសបរិសុទ្ធ