...

...

...
...

...

...

...

5.7K

ប្រវត្តិសង្ខេបភ្នំបូកគោ

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

05/07/2020

 

ផ្លូវឡើងភ្នំបូកគោបានចាប់ផ្តើមកសាងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩១៧ មានអ្នកទោសចំនួន៨០០នាក់ យកមកពីគ្រប់ខេត្តនៃប្រទេសកម្ពុជា និងមានកម្មករមកធ្វើការស៊ីឈ្នួលធ្វើការងារនោះផងដែរ។ 

 

ក្នុងអំឡុងពេលសាងសង់មានពលករស្លាប់ពី១០០០នាក់ ទៅ២០០០នាក់ ទាំងអ្នកទោស និងប្រជាជន ហើយរួចរាល់ជាស្ថានពរក្នុងឆ្នាំ១៩២១។ រីឯការចាប់ផ្តើមសាងសង់សណ្ឋាគារ សួនបន្លែ និងវត្តសំពៅប្រាំហើយរួចរាល់ក្នុងឆ្នាំ១៩២៤ និងសម្ពោធនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥។ មិនយូរប៉ុន្មានក្រុងបូកគោត្រូវបានគេបោះបង់ចោលអស់រយៈពេល២ទៅ៣ឆ្នាំ។ 

 

បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យឆ្នាំ១៩៥៣មកក៏បានចាប់ផ្តើមធ្វើការជួសជុលកែលម្អឡើងវិញ។ ក្នុងទស្សវត្សរ៍១៩៦០ ព្រះបាទនរោត្តមសីហនុព្រះប្រមុខរដ្ឋ បានសម្ពោធជាផ្លូវការឡើងវិញ ក្រោយពីធ្វើការជួលជុលរួចនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៦២។ ក្រោយពីសម្ពោធរួចសណ្ឋាគារបូកគោក្លាយទៅជាកាស៊ីណូវិញម្តង សម្រាប់អ្នកទេសចរទៅលេងកំសាន្ត ជាពិសេសនៅចុងសប្តាហ៍។ 

 

ក្នុងឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារដោយលោកឧត្តមសេនីយ៍ លន់ នល់ ទីក្រុងបូកគោ ត្រូវបិទទ្វារសារជាថ្មីម្តងទៀត និងក្លាយជាជម្រករបស់ពួកខ្មែរក្រហម។ ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានកម្ចាត់ពួកខ្មែរក្រហមចេញពីព្រះវិហារកាតូលិករយៈពេល៣ខែទើបវាដកថយ។

 

ក្នុងឆ្នាំ១៩៩២ ផ្លូវឡើងបូកគោត្រូវបានកងវរៈសេនាតូចបារាំង (UNTAC) ធ្វើការជួសជុលឡើងវិញ។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ រមណីយដ្ឋានបូកគោត្រូវបានធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឈ្មោះថា “រមណីយដ្ឋានឋានសួគ៌បូកគោ”។

ថតរូប
ដំណើរផ្សងព្រេង
ទឹកធ្លាក់
ថ្ងៃលិច
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ផ្កា
ទស្សនាសំណង់ប្រវត្តិសាស្រ្ត
ដើមឈើ